និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួន ៤១៥៨នាក់បានទទួលសញ្ញាបត្រ ក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី




និស្សិតរសាកលវិទ្យាល័យវេស្ទើន ចំនួន ៤១៥៨នាក់ ត្រូវបានទទួលសញ្ញាបត្រ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ។សម្តេចតេជោក៏បានថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យវេស្ទើនដែលកន្លងមកបានធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាបានប្រមាណជាង១ម៉ឺន នាក់ រួចមកហើយ និងបានកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតជាង ៥០០០នាក់បន្តែមទៀត ក្នុងនោះ និស្សិតដែលទទួលបានការងារធ្វើមានប្រមាណជាង៣,០០០នាក់ផងដែរ។ សម្ដេចតេជោបានលើកឡើងថា ដើម្បីកាត់បន្ថយកង្វល់ដែលព្រួយបារម្ភពីកំណើនជនបរទេសនៅកម្ពុជា យើងត្រូវបណ្ដុះបណ្ដាលអ្នកបច្ចេកទេស ឲ្យបានច្រើន ដូច្នេះបើចឹងតើយើងអង្គុយរង់ចាំ បណ្ដុះបណ្ដាលធនធានមនុស្សសិន ឬចាំឲ្យអ្នកវិនិយោគមកឬយ៉ាងណា។យើងត្រូវឲ្យអ្នកវិនិយោគមកទន្ទឹមគ្នា ជាមួយអ្នកបច្ចេកទេសតែម្ដង គ្រាន់តែនៅក្នុងខែធ្នូឆ្នាំទៅ និងខែមករាឆ្នាំនេះ យើងមានអ្នកវិនិយោគ និងបង្កើតការងារធ្វើ បានជាង៣០ម៉ឺនកន្លែង។សម្ដេចបន្ដថា តម្រូវការធនធានមនុស្សក៏កាន់តែខ្ពស់ ហើយគ្មានប្រទេសណាមួយ មានការអភិវឌ្ឍន៍ ដោយគ្មានធនធានមនុស្សនោះទេ។ ការបើកមុខរបរខ្លួនឯង គឺជាវិធីមួយ ក្នុងវិធីនៃការអភិវឌ្ឍន៍ប្រទេសរបស់យើង យើងមិនមែនសិក្សាដើម្បីតែធ្វើការឲ្យគេនោះទេ។ ប្រសិនបើមុខរបរនោះកាន់តែរីកទៅចំនួនកម្មករ និងអ្នកបច្ចេកទេស ចូលមកធ្វើការកាន់តែច្រើនដែលនេះរួមចំណែក បង្កើតការងារ។ សម្ដេចក៏បានលើកឡើងដែរថា រៀនមិនមែនយកទៅទុកទេ រៀនដើម្បីធ្វើការបម្រើប្រទេសជាតិ ជាដំបូងបម្រើខ្លួនឯងតែម្ដង រឿងសំខាន់ប្រាក់ចំណូល បានមកខ្លួនឯងតើ មិនមែនបានមករដ្ឋឯណា។រាជរដ្ឋាភិបាលក៏បានទទួលផលពីការវិនិយោគផ្សេងៗ ហើយរដ្ឋក៏បានប្រើប្រាស់ថវិកានោះ ទៅក្នុងវិស័យអប់រំ និងសុខាភិបាលវិញផងដែរ…ការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យផ្លូវថ្នល់សាលារៀន និងប្រព័ន្ធប្រឡាយជាដើម គឺជាការប្រើប្រាស់ថវិកា ដែលសមធម៌បំផុតនិងបំពេញតម្រូវការផងដែរ។បន្ទាប់ពីដំណាច់ឆ្នាំ២០១៧ ឥទ្ធិពលនៃកំណើនសេដ្ឋកិច្ច វាកំពុងតែជះផលល្អ ដល់ឆ្នាំ២០១៨នេះ យើងមិនទាន់ធ្វើសន្និបាតបូកសរុបក្នុងវិស័យកសិកម្មនោះទេ តែយើងបានឃើញថា អតិរេកត្រូវដែលយើងសល់ មិនក្រោម៥លាន៥សែនតោននោះទេ ក្នុងពេលជាមួយគ្នាតម្លៃស្រូវនិងដំឡូវមីក៏បានល្អប្រសើរ។ដោយឡែកសម្ដេចបន្ដថា ក្នុងវិស័យឧស្សាហកម្ម និងសេវាក៏បាន និងកំពុងរីកលូតលាស់ ពីមុនកសិកម្មយើងមាន៨០%តែចិញ្ចឹមប្រជាជនមិនគ្រប់ តែបច្ចុប្បន្ននេះ កសិកម្មមានតែ២៥% មានសមត្ថភាពចិញ្ចឹមប្រជាជនគ្រប់គ្រាន់និងសល់សម្រាប់នាំចេញទៅក្រៅប្រទេសទៀតផង។តម្លៃអង្ករប្រទេសយើងមានតម្លៃថ្លៃជាងប្រទេសដទៃ យើងតែងចូលរួមដេញថ្លៃផ្គត់ផ្គង់នៅហ្វីលីពីន តែមិនដែលដេញឈ្នះវៀតណាម និងថៃនោះទេ ដោយសារតែថ្លៃអង្ករយើងថ្លៃជាងគេ ប៉ុន្តែចំណុចពិសេសមួយ គឺអង្ករកម្ពុជាឆ្ងាញ់ មេដឹកនាំប្រទេសមួយចំនួន មិនហូបអង្ករផលិតខ្លួនឯងទេ ហូបអង្ករកម្ពុជា។

តាមរបាយការណ៍របស់លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានបញ្ជាក់ឱ្យដឹងថា និស្សិតចំនួន៤,១៥៨នាក់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាប័ត្រ ផ្នែកអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៤៨នាក់ផងដែរ។លោកសាកលវិទ្យាល័យវេស្ទើនបានឲ្យដឹងទៀតថា សាកលវិទ្យាល័យធ្លាប់បានធ្វើពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន៣លើករួចមកហើយ ចាប់តាំងពីសាលាបានបើកទ្វារបណ្តុះបណ្តាលតាំងពីឆ្នាំ២០០៣មកនោះ។ក្នុងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន សាកលវិទ្យាល័យវេស្ទើន បាននិងកំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រ ដោយបានអនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយនិងផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំប្រកបដោយគុណភាពខ្ពស់។ក្នុងសាកលវិទ្យាល័យបានពង្រឹងវិសាលភាពនៃការអប់រំកម្រិតឧត្តម លើមុខជំនាញជាច្រើន ហើយមានជំនាញខ្លះបានសហការជាមួយដៃគូបរទេសដូចជាសាកលវិទ្យាល័យកាសេមបណ្ឌិតប្រទេសថៃ ក្នុងការបណ្តុះបណ្តាលជំនាញអាកាសចរណ៍ស៊ីវិល ជាដើម ។ជាមួយគ្នានេះដែរសាកលវិទ្យាល័យបានខិតខំកែលម្អនិងអភិវឌ្ឍកម្មវិធីជាប្រចាំ ដែលក្នុងនោះ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានោះ សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យនានានៅបរទេស ដូចជាសាកលវិទ្យាល័យ វិទ្យាស្ថាននៅសហរដ្ឋអាមេរិក , ចក្រភពអង់គ្លេស, ថៃ, សឹង្ហបុរី, កូរ៉េ និងម៉ាឡេស៊ី ៕

 


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2160
សប្ដាហ៍នេះ : 10746
ខែនេះ : 44363
សរុប : 17837996