រាជរដ្ឋាភិបាលកម្ពុជាសម្ដែងនូវការអបអរសាទរចំពោះសភាពការណ៍ វិវត្តន៍ទៅរកទំនាក់ទំនងល្អនូវឧបទ្វីបកូរ៉េ




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា អបអអរសាទរចំពោះសភាពការណ៍វត្តន៍ទៅរកទំនាក់ល្អនៅឧបទ្វីបកូរ៉េ បន្ទាប់ពីមានការតានតឹងមួយរយៈកន្លងមកនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទើន ចំនួន ៤១៥៨នាក់ នាព្រឹកថ្ងៃអង្គារ ១៣រោចខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ សម្ដេចតេជោ ថ្លែងថា កាលពីចុងឆ្នាំ២០១៧ ពិភពលោកខ្វាយខ្វល់ពីរឿងកូរ៉េខាងជើង ដោយបានលើកយកប្រធានបទអំពីនុយក្លេអ៊ែររបស់កូរ៉េខាងជើង មកពិភាក្សាក្នុងកិច្ចប្រជុំកំពូលជាច្រើន។ ក៏ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ មានការលើកទឹកចិត្តមួយដោយសារ មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងត្បូង ដែលជាបងប្អូនជាមួយគ្នា គេបានរកវិធីសន្ទនាជាមួយគ្នា ដែលខ្ញុំគិថាប្រទេសមហាអំណាច និងមិនមហាអំណាចទាំងអស់ គួរតែត្រូវអបអរសាទរនិងលើកទឹកចិត្តឱ្យកូរ៉េទាំងពីរសហការគ្នា។ សម្ដេចថ្លែងទៀតថា ខ្ញុំពិតជាមានការធុញទ្រាន់ជាមួយនឹងឥរិយាបទប្រទេសខ្លះ ដែលឃើញប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវរ៉ូវគ្នា បែរជាសម្ដែងការមិនសប្បាយចិត្ត ហើយរកវិធីដាក់គំនាបបន្ថែម។ កូរ៉េខាងជើងបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកីឡាអូឡាំពិករដូវរងារនៅកូរ៉ខាងត្បូង ពិតមែនតែលោក គឹម ជុងអ៊ុនមិនទៅខ្លួនឯងផ្ទាល់ ក៏ប៉ុន្តែលោក គីម ជុងណាំ គឺជាមនុស្សទីពីររបស់កូរ៉េខាងជើង និងប្អូនស្រីរបស់លោកគឹម ជុងអ៊ុន ដែលជាតំណាង បាននាំលិខិតទៅជូនប្រធានាធិតីកូរ៉េខាងត្បូង។នេះអាចចាត់ទុកថាជាកាយវិការ នៃការស្វែងរកការស្រុះស្រួលមួយ ដែលបន្ធូរបន្ថយនូវភាពតានតឹងក្នុងឧបទ្វីបកូរ៉េ សង្ឃឹមថាដំណើរនេះជាដំណើរផ្លូវមួយដ៏ល្អ ដែលគួរត្រូវបានលើកទឹកចិត្តឱ្យបន្តការខិតខំទៅតាមផ្លូវនេះ។ មិនគួរអ្នកដទៃ ឬអ្នកណាធ្វើការរារាំងទេ គួរទុកឱ្យប្រទេសកូរ៉េទាំងពីរមានការសន្ទនាគ្នា សហការគ្នាកាត់បន្ថយការតានតឹង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សភាពការន៍នេះ គឺក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងនូវការអបអរសាទរ ជាមួយនិងទំនាក់ទំនងដែលត្រូវបានកែលម្អបើទោះបីជារយៈពេលខ្លីក៏ដោយ ប្រសើរជាងភាពតានតឹង នេះជាគោជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសភាពការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េ។ យើងអបអរសាទរជាមួយនិងទំនាក់ទំនងថ្មីៗ ការស្វះស្វែងរកការសម្របសម្រួលថ្មីៗ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយសង្ឃឹមថាប្រទេសនានា នឹងបន្តការលើកទឹកចិត្តឱ្យប្រទេសកូរ៉េទាំងពីរអនុវត្តក្នុងដំណើរឆ្ពោះទៅរកការស្រុះស្រួល កាត់បន្ថយនូវភាពតានតឹង ហើយប្រសិនបើប្រធានាធិបតីកូរ៉េខាងត្បូងទៅទស្សនកិច្ចនៅកូរ៉េខាងជើង ដែលជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក គឹម ជុងអ៊ុន  លើកនេះទៀតនោះ នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី៣ ដែលទៅទស្សនកិច្ចនៅកូរ៉េខាងជើង។ កម្ពុជាអបអរសាទរជាមួយនិងដំណើរទៅមុខរបស់ប្រទេសកូរ៉េទាំងពីរដែលជាបងប្អូនខ្លួនឯង ហើយកាយវិការទាំងសងខាងនេះបានបង្ហា្ឱញឱ្យឃើញពីការចង់ស្រុះស្រួលគ្នា ទោះបីជារបបនយោបាយមិនត្រូវគ្នា ក៏ប៉ុន្តែបើយ៉ាងហោចណាស់ក៏ជាអ្នកជិតខាងគ្នា តែអ្វីដែលសំខាន់ជាងនេះទៀតប្រទេសកូរ៉េទាំងពីរ គឺជាកូរ៉េដែលនិយាយភាសាដូចគ្នា ដូច្នេះយើងអំពាវនាវឱ្យមានការខិតខំ និងកុំឱ្យមានអ្នករំខានទៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកំពុងតែមានការកែលម្អ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2162
សប្ដាហ៍នេះ : 10748
ខែនេះ : 44365
សរុប : 17837998