សម្ដេចតេជោនាយករដ្ឋស្នើឱ្យមន្ត្រីទាំងអស់អនុវត្តច្បាប់ កុំរង់ចាំបទបញ្ជាទើបអនុវត្ត




សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមន្ត្រីទាំងអស់ត្រូវអនុវត្តច្បាប់ដែលដែលមានស្រាប់រួចមកហើយឱ្យមានប្រសិទ្ធភាព កុំរង់ចាំតែបទបញ្ជាទើបអនុវត្តដែលចំណុចនេះវានាំទៅដល់គ្រោះថ្នាក់សម្រាប់ប្រព័ន្ធគ្រប់គ្រងមួយ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទើន ចំនួន ៤១៥៨នាក់ នាព្រឹកថ្ងៃអង្គារ ១៣រោចខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ សម្ដេចតេជោបានលើកឡើងនូវបទបញ្ជាអំពីករណីទប់ស្កាត់រថយន្តកែច្នៃខុសបច្ចេកទេស និងដឹកលើសទម្ងន់នាពេលកន្លងមកថ្មីៗនេះ ថា «មិនមែនឱ្យអស់លោកអនុវត្តនូវបទបញ្ជានោះទេ គឺឱ្យអស់លោកអនុវត្តច្បាប់»។ គ្រប់ស្ថាប័នទាំងអស់តែងមានច្បាប់ស្ដីពីការបង្កើតស្ថាប័ន រួចហើយមានអនុក្រិត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ននោះ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គភាពអនុវត្តច្បាប់សុទ្ធតែមានតួនាទីដែលកំណត់ដោយច្បាប់ ប៉ុន្តែបែរជាមិននាំគ្នាអនុវត្តច្បាប់នោះទេ ចាំអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី។រឿងនេះបើសិនជាបន្តទុកស្ថានភាពបែបនេះ គឺអាក្រក់ណាស់វាមិនគួរឱ្យកើតនូវស្ថានភាពនេះ។ពាក់ព័ន្ធ នឹងរថយន្តតទ្រុង សម្ដេចតេជោថ្លែងថា បើយោងតាមរបាយការណ៍ពីបណ្ដាខេត្តមកថា ក្នុងចំណោមរថយន្ត៥០០គ្រឿង មានរថយន្តចំនួន២០០គ្រឿងតទ្រុង បើអីចឹងក្នុងទូទាំងប្រទេសមានរថយន្តចូលដល់ពាន់គ្រឿងដែលតទ្រុង។

ដូច្នេះត្រូវតាមពិនិត្យមើលតើកន្លែងកែច្នៃរថយន្តខុសបច្ចេកទេសនៅកន្លែងណា ទៅធ្វើកន្លែងណ្ណឹង ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃខុសបច្ចេកទេស បើមិនព្រមឈប់បិទកន្លែងណ្ណឹងចោល នេះគឺជារឿងមួយដែលខ្ញុំមិនដកថយ។ ប៉ុន្តែខ្ញុំកំពុងតែចៀសវាងចម្ងល់ថាតើ មន្ត្រីតាមស្ថាប័ន មន្ត្រីអនុវត្តច្បាប់ តើអនុវត្តតាមច្បាប់ ឬអនុវត្តនូវបទបញ្ជា ព្រោះនូវពេលដែលមុនមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែនខ្លួនមិនបានធ្វើទេ ដល់តែពេលមានបទបញ្ជាគឺធ្វើភ្លាម ដូច្នេះមានន័យថា ស្ថាប័នជាតិរបស់យើងកំពុងអនុវត្តបទបញ្ជាទេ មិនមែនអនុវត្តច្បាប់ឯណា បើសិនអនុវត្តច្បាប់គ្មានរឿងអ្វីកើតឡើងនូវរថយន្តតទ្រុងនោះទេ។ សម្ដេចតេជោសង្កត់ធ្ងនថា ឥឡូវខ្ញុំនិយាយម្ដងហើយម្ដងទៀតអំពីរថយន្តកែច្នៃខុសបច្ចេកទេស និងដឹកលើសទម្ងន់ បើកើតក្នុងដែនដីណាដែនដីនោះទទួលខុសត្រូវ មិនចាំបាច់រង់ចាំក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ មន្ត្រីអនុវត្តច្បាប់ទៅលើបញ្ហាចរាចរណ៍ផ្លូវគោកគឺមានច្រើនស្ថាប័នត្រូវធ្វើលើរឿងនេះ។ សម្ដេចតេជោ ក៏បានស្នើឱ្យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនាពេលខាងមុខនេះ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់អគ្គីភ័យទាំងឡាយផងដែរ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2144
សប្ដាហ៍នេះ : 10730
ខែនេះ : 44347
សរុប : 17837980