សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់សុភាពនារីទាំងឡាយកុំភ័ន្តច្រឡំ ថ្ងៃបុណ្យនៃសេក្ដីស្រឡាញ់ ១៤ កុម្ភៈ




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សុភាពនារីកម្ពុជាទាំងអស់ កុំភ័ន្តច្រឡំថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ស្អែកនេះថាជាថ្ងៃបុណ្យសង្សារ ហើយសុខចិត្តប្រគល់ខ្លួនប្រាណទៅឱ្យបុរសដែលជាសង្សារឱ្យឲ្យសោះ ព្រោះនេះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទើន ចំនួន ៤១៥៨នាក់ នាព្រឹកថ្ងៃអង្គារ ១៣រោចខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ សម្ដេចតេជោ ថ្លែងថា បុណ្យនៃសេចក្ដីស្រឡាញ់នេះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរទេ វាជាទំនៀមទម្លាប់បរទេស ក៏ប៉ុន្តែយើងមិនអាចរារាំងបានទេ តែសុំតែម្យ៉ាងទេគឺសុំកុំប្រគល់ខ្លួនឱ្យបុរសណាទាំងអស់។ ព្រោះថ្ងៃ ១៤ កុម្ភៈ ថ្ងៃនៃសេចក្ដីស្រឡាញ់ មិនមែនជាថ្ងៃប្រគល់ខ្លួនឱ្យអ្នកណានោះទេ។ ដូច្នេះយើងត្រូវប្រែក្លាយ ថ្ងៃនោះទៅជាថ្ងៃនៃការស្រឡាញ់ ឪពុកម្ដាយ ថ្ងៃនៃការស្រឡាញ់កូនចៅ ជីដូនជីតា ថ្ងៃនៃការស្រឡាញ់ជាតិ និងជាថ្ងៃនៃការស្រឡាញ់វប្បធម៌។ល។ កុំយកថ្ងៃនោះជាទិវាសង្សារ បង្កើតជារឿងផ្សេងទៅ ដូច្នេះសង្ឃឹមថា ក្មួយៗនិងស្វែងយល់អំពីបញ្ហានេះ។

គួរបញ្ជាក់ដែរថា «Valentine's Day ឬ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំ ដើម្បីរម្លឹកដល់សេចក្តីស្រលាញ់ របស់បុព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។ សព្វថ្ងៃបុណ្យនេះកំពុងជ្រួតជ្រាបជាបណ្ដើរៗក្នុងបេះដូង ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ «Valentine's Day» ត្រូវបានគេប្រារព្ធឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញជាកាដូមានដូចជា ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនថែមទៀតផង៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2146
សប្ដាហ៍នេះ : 10732
ខែនេះ : 44349
សរុប : 17837982