ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចយាយ យាងទតពិធីត្បាញក្រមា វែងជាងគេលើពិភពលោកប្រវែង ១០០០ម៉ែត្រ




ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលអមព្រះរាជដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឥស្សរជនក្នុងជួរស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិងអញ្ជើញចូលរួមក្នុងពិធីត្បាញក្រមាវែងជាងគេលើពិភពលោកប្រវែង១០០០ម៉ែត្រ(មួយពាន់)បំបែកកំណត់ត្រាពិភពលោក  នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវាលព្រះមេរុ ។

យុទ្ធនាការក្រមា«ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ១០០០ម៉ែត្របានចាប់ផ្តើមបើកដំណើរការត្បាញ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០១៨ ស្ថិតនៅទីតាំងសួនច្បារវាលព្រះមេរុ ដែលបើកជាសាធារណៈដល់បង ប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយ មិនប្រកាន់និន្នាការ ដើម្បីអញ្ជើញចូលរួម ត្បាញក្រមាដោយផ្ទាល់ដៃ។យុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់ទៅ១.០០០ម៉ែត្រ មានពណ៌ដ៏ស្រស់ស្អាត ក្រហម លាយស នឹងបើកត្បាញសរសៃដំបូងជាផ្លូវការនៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រព្រឹត្តទៅ នៅទីតាំង វាលព្រះមេរុ រាជធានីភ្នំពេញ។ យុទ្ធនាការក្រមា «ការបំបែកឯតទគ្គកម្ម ក្រមាវែង ជាងគេលើពិភពលោក»១០០០ ម៉ែត្រ ត្រូវបាននាំមក ជូនបងប្អូនប្រជាជនខ្មែរ ទាំងអស់គ្នា ក្នុងគោលបំណងធំៗ៣ រួមមាន ១-លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពនៅលើឆាកអន្តរជាតិ។២-បង្កើតការរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ។៣-ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិ តាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។

យុទ្ធនាការក្រមា“ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក“គឺជាសក្ខីភាពមួយក្នុងចំណោមលទ្ធភាពដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗ រួមគ្នាក្នុងស្មារតី“ជឿថាខ្មែរធ្វើបាន“។

បងប្អូនប្រជាពលរដ្ឋទាំងអស់អាចក្លាយជាចំណែករបស់យុទ្ធនាការបានតាមរយៈ ចូលរួមត្បាញក្រមា ដែលមានប្រវែងវែងជាងគេលើពិភពលោកដើម្បីបំបែកកំណក់ត្រាពិភពលោករួមគ្នា។ការចូលរួមជាអ្នកគាំទ្រតាមរយៈការដើរតួនាទីជាអ្នកចូលរួមស្ម័គ្រចិត្ត ក៏ដូចជាអ្នកឧបត្ថម្ភជាមួយការបរិច្ចាគសប្បុរសធម៌។

ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀត ដែលពុំ ទាន់ទទួលបានព័ត៌មានពីយុទ្ធនាការក្រមា ដើម្បីជំរុញឲ្យពួកគេបានចូលរួម។ ការចូលរួមជាអ្នករួម ចំណែកបង្កើត ច្នៃប្រឌិត ឬរៀបចំសកម្ម ភាពនានា រួមក្នុងស្មារតី“ជឿថា ខ្មែរធ្វើបាន“និង ការដើរតួជាទូតសុឆន្ទៈបន្តទស្សនៈ និងមនោគមន៍វិជ្ជា “ជឿថា ខ្មែរធ្វើបាន“ដើម្បីកសាងស្នាដៃសមិទ្ធផល និងមោទនភាពជាតិសម្រាប់គ្រួសារ សង្គមនិងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ក្រមាគឺជាអត្តសញ្ញាណជាតិ ជារបស់ប្រើប្រាស់របស់ប្រជាជនទូទៅដោយ មិនប្រកាន់វណ្ណៈ និន្នាការឋានៈ សង្គម និងសាសនាឡើយ ហើយជារឿងរ៉ាវប្រវត្តិ សាស្ត្រនៃប្រជាជាតិខ្មែរ។ គោលបំណងនៃការជ្រើសរើសយកក្រមា មកបំបែកកំណត់ ត្រាពិភពលោកព្រោះក្រមាបានបង្ហាញពីការតស៊ូ អំណត់ ព្យាយាមរបស់សិប្បករក្នុងការត្បាញក្រមានីមួយៗ ព្រម ទាំងការឆ្លុះបញ្ចាំងពីអត្តចរិត ពិតរបស់ប្រជាពល រដ្ឋខ្មែរ។

ព្រឹត្ដិការណ៍នេះ នឹងបង្កបរិយាកាស ចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ពិសេសជំរុញ នូវសាមគ្គីភាព ឯកភាពជាតិ ក្រោមដំបូលនៃការរួបរួមគ្នា បង្កើតស្នាដៃដ៏ដំ និងជាមោទនភាពថ្មីសម្រាប់ប្រទេសជាតិ នឹងបង្ហាញកិត្យានុភាពជាតិ នៅលើឆាកអន្ដរជាតិផងដែរ ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2143
សប្ដាហ៍នេះ : 10729
ខែនេះ : 44346
សរុប : 17837978