ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា




ម៉ានិល: ប្រទេសចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាស្តីពីច្បាប់ទូន្មាន (Code of Conduct) ក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនានេះ បើតាមកិច្ចប្រជុំពិគ្រោះយោបល់មួយរវាងចិន និងហ្វីលីពីនកាលពីថ្ងៃអង្គារបានឱ្យដឹងនោះ។

អនុរដ្ឋមន្រ្តីការបរទេសចិនលោក កុង សួនយូ (Kong Xuanyou) និងអនុរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក អង់រិក ម៉ាណាឡូ (Enrique Manalo) បានធ្វើកិច្ចប្រជុំជាលើកទី២នៃយន្តការពិគ្រោះយោបល់ទ្វេភាគីស្តីពីសមុទ្រចិនខាងត្បូង (BCM) ក្នុងទីក្រុងម៉ានិលកាលពីថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍មួយដែលផ្សាយបន្ទាប់ពីកិច្ចប្រជុំមួយថ្ងៃបាននិយាយថាជាមួយគោលដៅនៃការថែរក្សា និងជំរុញសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាពីមធ្យោបាយដើម្បីគ្រប់គ្រង និងការពារកុំឱ្យមានឧប្បត្តិហេតុនៅក្នុងសមុទ្រ, ជំរុញការសន្ទនាគ្នានិងកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាសមុទ្រព្រមទាំងបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកដោយនិយាយបន្ថែមថាពួកគេបានធ្វើកិច្ចប្រជុំជាវិជ្ជមានប្រកបដោយផ្លែផ្កានឹងបានផល។
    ក្រុមការងារបច្ចេកទេសបានបង្ហាញនូវការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការជាវិជ្ជមានមួយចំនួនដែលគេអាចធ្វើការរុករកក្នុងពេលអនាគតដោយភាគីទាំងពីរបានបញ្ជាក់អះអាងឡើងវិញថាបញ្ហាសមុទ្រដែលនាំឱ្យមានការឈ្លោះប្រកែកគ្នាមិនមែនជាផលបូកសរុបនៃទំនាក់ទំនងចិន-ហ្វីលីពីនទេ។

សេចក្តីថ្លែងការណ៍បាននិយាយថាភាគីទាំងពីរបានបញ្ជាក់អះអាងឡើងវិញនូវសារសំខាន់នៃការថែរក្សា និងការជំរុញសន្តិភាព និងស្ថេរភាព, សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុង និងការហោះរំលងពីលើសមុទ្រចិនខាងត្បូង, សេរីភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិព្រមទាំងការប្រើសមុទ្រនេះដោយសន្តិភាពដទៃទៀត, ការដោះស្រាយជម្លោះទឹកដី និងដែនសមត្ថកិច្ចតាមមធ្យោបាយដោយសន្តិវិធីដោយគ្មានការធ្វើការគំរាមកំហែងឬប្រើកម្លាំង, តាមរយះការពិគ្រោះយោបល់គ្នា និងចរចាគ្នាជាមិត្តតាមរយះរដ្ឋដែលមានអធិបតេយ្យភាពដែលមានជាប់ទាក់ទងដោយផ្ទាល់ស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិដែលមានការទទួលស្គាល់ជាសកលដែលរួមមានទាំងធម្មនុញ្ញអ.ស.ប និង UNCLOS ឆ្នាំ១៩៨២ផង។

UNCLOS គឺនិយាយយោងទៅរកអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនអះអាងឡើងវិញការសន្យាចំពោះដំណោះស្រាយនយោបាយការបែកបាក់គ្នានៅលីប៊ី

ប្រធានាធិបតីចិនផ្ញើសារចូលរួមមរណទុក្ខទៅឱ្យសមភាគីអ៊ីរ៉ង់ចំពោះការធ្លាក់យន្តហោះ

ចិនរំលឹកឡើងវិញពីគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនគេ

ចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូល SCO នាពេលខាងមុខឱ្យបានជោគជ័យ

មេដឹកនាំចិនជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2180
សប្ដាហ៍នេះ : 10766
ខែនេះ : 44383
សរុប : 17838016