រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង




រ៉ាម៉ាឡា: រដ្ឋាភិបាលប៉ាឡេស្ទីនបាននិយាយពីថ្ងៃអង្គារថាអ៊ីស្រាអែលកំពុងគេចចេញពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំងអស់តាមរយះការធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង។
    រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគណរដ្ឋមន្រ្តីប្រចាំសប្តាហ៍របស់ខ្លួនក្នុងទីក្រុងរ៉ាម៉ាឡានៅវេសបែងថាការគំរាមធ្វើឧបសម្ព័ន្ធរបស់អ៊ីស្រាអែលមានន័យថាខ្លួនមិនបានយកចិត្តទុកដាក់ណាមួយនៅក្នុងសន្តិភាព ឬការធ្វើឱ្យសម្រេចបាននូវដំណោះស្រាយមួយសម្រាប់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលឡើយ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហូ (Netanyahu) គេរាយការណ៍ថាបានប្រាប់កិច្ចប្រជុំគណបក្ស Likud របស់លោកកាលពីថ្ងៃចន្ទថាលោកកំពុងធ្វើការពិគ្រោះយោបល់ជាមួយរដ្ឋការអាមេរិកអំពីការដាក់អធិបតេយ្យភាពអ៊ីស្រាអែលលើការតាំងទីលំនៅពួកជ្វីហ្វតែប៉ុណ្ណោះនៅក្នុងវេសបែង។

តែយ៉ាងណាក៏ដោយក្រុងវ៉ាស៊ីងតោនបានបដិសេធមិនធ្វើការពិភាក្សាគ្នាពីបញ្ហានេះជាមួយលោកនេតាន់យ៉ាហ៊ូទេ។

កាលពីខែធ្នូកន្លងទៅគណបក្ស Likud របស់លោកនេតាន់យ៉ាហ៊ូបានបោះឆ្នោតគាំទ្រការដាក់អធិបតេយ្យភាពអ៊ីស្រាអែលលើការតាំងទីលំនៅនៅវេសបែងក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយដែលជាក់ស្តែងមានន័យថាការធ្វើឧបសម្ព័ន្ធដីទាំងនេះ។

ការសំរេចនេះបាននាំឱ្យមានការរិះគន់ជាអន្តរជាតិព្រោះថាការតាំងទីលំនៅជ្វីហ្វក្នុងវេសបែងត្រូវបានគេចាត់ទុកថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ។

លោក សាអេប អេរ៉េកាត (Saeb Erekat) អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅឱ្យស្ថានីយវិទ្យុប៉ាឡេស្ទីនផ្លូវការសម្លេងប៉ាឡេស្ទីនថាការសំរេចរបស់អ៊ីស្រាអែលដើម្បីធ្វើឧបសម្ព័ន្ធការតាំងទីលំនៅខុសច្បាប់ក្នុងវេសបែងគឺជាផ្នែកនៃផែនការមួយដើម្បីដាក់បញ្ជាលើប្រជាជនប៉ាឡេស្ទីនដែលនឹងនាំទៅរកការបង្កើតរដ្ឋអាបាថេតមួយ។

លោកបាននិយាយបន្ថែមថាថ្នាក់ដឹកនាំប៉ាឡេស្ទីននឹងមិនទទួលយកនូវជំហ៊ានបែបនេះទេហើយនឹងមិនដែលធ្វើកិច្ចចរចាជាមួយអ៊ីស្រាអែលលើឧក្រិដ្ឋកម្មសង្រ្គាមរបស់គេនោះឡើយ។

លោកអេរ៉ាកាតក៏បានចោទប្រកាន់ស.រ.អាផងដែរពីបទគាំទ្រការសម្រេចចិនត្តនេះ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពួកសកម្មប្រយុទ្ធ IS ដែលបរាជ័យស្វែងរកទីជម្រកក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង

កងកម្លាំងស្និទ្ធរដ្ឋាភិបាលស៊ីរីនឹងចូលទៅកាន់បរិពន្ធភូមិ Afrin ដែលពួកឃឺដត្រួតត្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ឈ្លោះគ្នាកាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខមុយនិច

ស៊ីរីសន្យាបាញ់ទម្លាក់យន្តហោះសត្រូវដូចជាយន្តហោះអ៊ីស្រាអែល

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2183
សប្ដាហ៍នេះ : 10769
ខែនេះ : 44386
សរុប : 17838019