តុលាការសម្រេចផ្តន្ទាទោសដាក់គុក អតីតមន្ត្រីនគរបាលពោធិ៍សែនជ័យម្នាក់ ដាក់គុកព្យួរ ១ឆ្នាំ ពី​បទ« មនុស្សឃាត ដោយអចេតនា» បាញ់ចំបុរសម្នាក់ស្លាប់ ខណៈពេល​ចុះ​បង្ក្រាប​សង្វៀន​មាន់




ភ្នំពេញ៖ ចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១៣ ខែ កុម្ភៈ ២០១៨  បានសម្រេចផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដែលជាអតីមន្ត្រីនគរបាលពោធិ៍សែនជ័យ ដាក់គុកព្យួរ កំណត់ ០១ឆ្នាំ  ពីបទ« មនុស្សឃាត ដោយអចេតនា» ជាប់ពាក់ព័ន្ធនឹងការធ្វេសប្រហែស និង បាញ់កាំភ្លើង  បណ្តាលចំបុរសម្នាក់ស្លាប់ ខណៈពេលចុះបង្ក្រាបសង្វៀនមាន់ និង ការលេងល្បែងស៊ីសង  កាលពី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨  នៅ ចំណុចដ ដីឡូត៌គ្មានលេខមួយកន្លែង ស្ថិតនៅ ភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

លោករស់ ពិសិដ្ឋិ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖   ជនជាប់ចោទរូបនេះ មានឈ្មោះ ចន វីរៈ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរជា មន្ត្រីនគរបាលពោធិ៍សែនជ័យ។ ជនត្រូវចោទត្រួវបាន តំណាងអយ្យការចោទប្រកាន់ពីបទ« មនុស្សឃាតដោយអចេតនា»ប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៌គ្មានលេខ ស្ថិត  ភូមិចោមចៅ២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទ អាចប្រឈមនឹងការជាប់គុក ពី ១ឆ្នាំ ទៅ៣ ឆ្នាំ ក្នុងពន្ធនាគារ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ឈៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និង មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 28
សប្ដាហ៍នេះ : 10804
ខែនេះ : 44421
សរុប : 17838054