ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ




ភ្នំពេញ៖ ជនជាប់ចោទជួញដូរគ្រឿងញៀនប្រុសស្រីចំនួន០៣នាក់ កាលពីរសៀល ថ្ងៃទី ១៣ ខែ កុម្ភៈ ២០១៨ ត្រូវបានចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោសដាក់គុកម្នាក់ៗ កំណត់ ០២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរ ថ្នាំ ញៀន និង ផលិតកែឆ្នៃ ថ្នាំញៀន ជិត៥០០ក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧។

លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងក្នុងសវនាកាថា៖ ជនជាប់ចោទទាំង០៣នាក់ ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះផល គីមហុង ភេទប្រុស អាយុ២២ឆ្នាំ
ទី ២-ឈ្មោះចាន់ ដារ៉ាវីស្ដា ភេទប្រុសអាយុ៣៧ឆ្នាំ និងទី៣-ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ។  ពួកគេត្រូវបានជាប់ចោទពីបទ« ផលិត និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»  តាមតាមមាត្រា ៣៩ និងមាត្រា៤០នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តអំឡុង ខែសីហា ឆ្នាំ២០១៧ នៅផ្ទះជួលមួយកន្លែង មានទីតាំង ស្ថិតនៅ  ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកចៅក្រមបានបន្ថែមថា៖  ជនជាប់ចោទទាំង០៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយ សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ នៅចំណុចកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាងគ្រឿងញៀន រួមមាន៖ម្សៅក្រាមព័ណ៌ សថ្លា ជាប្រភេទគ្រឿងញៀន មេតំហ្វេមីន ចំនួន ០២កញ្ចប់ មានទម្ងន់សរុប ចំនួន ៨០,៨២ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់ ២ប្រភេទ មានទម្ងន់ សរុប ៨៣,០៥ក្រាម; គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាម ទម្ងន់សរុប ចំនួន ៤៤៥,១៥ក្រាម; ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១; ឆ្នាំជក់ស៊ីហ្សា ចំនួន ០៣; ឆ្នាំជក់ស៊ីហ្សា ចំនួន ០៣; ទូរស័ព្ទដៃ ចំនួន ០២គ្រឿង; ម៉ូតូ១គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ ពីពួកគេ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2171
សប្ដាហ៍នេះ : 10757
ខែនេះ : 44374
សរុប : 17838007