រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល




រដ្ឋសភា បានសម្រេចអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល បន្ទាប់ពីពិនិត្យឃើញថា ត្រូវបានស្នើឡើងដើម្បីការពារអង្គព្រះមហាក្សត្រ និងសម្រួលដើម្បីឆ្លើយតបនឹងស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលបច្ចុប្បន្ន។

ការអនុម័តនូវសំណើកែប្រែច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំ វិសាមញ្ញ នីតិកាលទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រោមការដឹកនាំរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានសមាជិកមកពីគណបក្សប្រជាជនកម្ពុជាចំនួន៧៩រូប គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤១រូប គណបក្សសញ្ជាតិកម្ពុជាចំនួន២រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន១រូប។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនទៅ កាន់រដ្ឋសភា បន្ទាប់ពីបានកែប្រែជាថ្មីនូវមាត្រាមួយចំនួនដូចជា មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី សំដៅការពារដល់អង្គព្រះមហាក្សត្រពីការប្រមាថ និងកាត់បន្ថយចំនួនសមាសភាពរាជរដ្ឋាភិបាលឱ្យនៅតូច  ដោយរក្សានៅត្រឹមតែរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលតែងតាំងដោយព្រះមហាក្រត្ស ចំណែកថ្នាក់រដ្ឋលេខាធិការចុះក្រោម គឺជាមន្ត្រីនយោបាយ ត្រូវតែងតាំងត្រឹមតែអនុក្រិត្យ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតំណាងឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការស្នើវិសោធនកម្មច្បាប់នេះ បានថ្លែងទៅកាន់អង្គរដ្ឋសភាថា ការសើរើច្បាប់កំពូលនេះ គឺជាការឆ្លើយតបនឹងស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដោយវិសោធនកម្មនេះ ផ្តោតសំខាន់លើការផ្តល់តួនាទីរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័នរបស់រដ្ឋ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភា ព្រមទាំងការគិតអគតិណាមួយមកលើប្រទេសកម្ពុជា និងការជ្រៀតជ្រែកគោលការណ៍ប្រឆំាងមកពីប្រទេសខាងក្រៅ។

ជាមួយនឹងការសម្រេចវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ អង្គរដ្ឋសភា ក៏បានពិនិត្យ និងអនុម័ត នូវសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឱ្យដើរស្របគ្នាទៅនឹងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ដែលត្រូវបានកែប្រែនេះ។

គិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៨នេះ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសភាធ្វើវិសោធនកម្មចំនួន៩លើកហើយ៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2174
សប្ដាហ៍នេះ : 10760
ខែនេះ : 44378
សរុប : 17838010