ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក




ទំហំទុនវិនិយោគផ្ទាល់របស់ក្រុមហ៊ុនកូរ៉េ ខាងត្បូងមកកាន់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដែលមានសន្ទុះប្រជែង មួយនឹងក្រុមហ៊ុននៃបណ្តាប្រទេសផ្សេងៗទៀតកំពុងរកស៊ីលើវិស័យជាច្រើននោះ។ បើគិតរហូតមកទល់នឹងពេលនេះ ទុនវិនិយោគនោះ មានតម្លៃជាទឹកប្រាក់សរុបប្រមាណជាង ៤៥០០លានដុល្លារ ដែលដោយ មានក្រុមហ៊ុនចំនួន ៩០០ ដែលភាគច្រើនធ្វើការ វិនិយោគទៅលើ វិស័យវាយនភណ្ឌកាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ    សំណង់ និងកសិកម្ម។

តាមរបាយការណ៍ពីស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃចន្ទទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងរហូតដល់ ៩០០លានដុល្លារ ខណៈដែល ពលរដ្ឋបានធ្វើដំណើរទស្សនកិច្ចទៅវិញទៅមកប្រចាំឆ្នាំមានជាង ៤០ម៉ឺននាក់ ហើយពលករឧស្សហកម្មកម្ពុជាប្រមាណ ៤ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េ។

ក្រៅពីនេះប្រទេសកូរ៉េ ក៏បាន និងកំពុងតែផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការសរុបប្រមាណ៦០០លានដុល្លារ ដល់កម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក។

លោក OH Nak Yong ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទំនាក់ទំនងកាទូតផ្លូវការវាងប្រទេសទាំងពីរត្រូវបានកសាងឡើងវិញកាលពីឆ្នាំ ១៩៩៧ ហើយឆ្នាំនេះគឺជាឆ្នាំទី ២១។

ទោះជាពេលវេលាខ្លីដូចនេះក៏ដោយ ទំនាក់ទំនងប្រទេសទាំងពីរបាន និងកំពុងតែរីកចម្រើនដ៏គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ដូចជាវិស័យនយោបាយ សេដ្ឋកិច្ច កិច្ច-សហប្រតិបត្តិការអភិវឌ្ឍន៍ សង្គម និងវប្បធម៌ ជាដើម។

លោកលើកឡើងទៀតថា ប្រទេសកម្ពុជា និងកូរ៉េ មានរចនាសម្ព័ន្ធលើវិស័យសេដ្ឋកិច្ច និងសង្គមដែលបំពេញនូវកង្វះខាតដែលលអាចជួយគ្នាទៅវិញទៅមក។ ពោលគឺទំនាក់ទំនងរបស់ប្រទេសទាំងពីរនឹងមានការរីកចម្រើនគ្មានឈប់ឈរ នៅពេលដែលមានការផ្សំឡើងរវាងកម្លាំងពលកម្មប្រកបដោយភាពសម្បូរ កសិដ្ឋានដ៏ទូលំទួលាយ លក្ខខណ្ឌភូមិសាស្ត្រ ភាពបើកជាចំហរលើវិស័យសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា និងបច្ចេកវិទ្យា លទ្ធភាពធ្វើហិរញ្ញប្បទាន និងបទពិសោធសេដ្ឋកិច្ចរបស់កូរ៉េ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

CIMBផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក

គម្រោងវិនិយោគជប៉ុនកើនទឹកប្រាក់ប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក

ជប៉ុននឹងចុះហត្ថលេខាលើជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងទឹកប្រាក់៧លានដុល្លារដល់កម្ពុជានៅថ្ងៃស្អែកនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសជ័យលាភីរូបថតអបអរសាទរ ខួប ២៥ ឆ្នាំ នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)

ភូមិប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៨១% មានអគ្គិសនីប្រើប្រាស់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 27
សប្ដាហ៍នេះ : 10803
ខែនេះ : 44420
សរុប : 17838053