រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម




រដ្ឋសភាកម្ពុជា បានជំរុញរាជរដ្ឋាភិបាលឱ្យពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ខណៈមានការរិះគន់ពីភាពយឺតយ៉ាវរបស់ភាគីកម្ពុជា។

លោក សំ វុឌ្ឍី សមាជិករដ្ឋសភាមកពីគណបក្ស ហ៊្វុន ស៊ិនប៉ិច បានលើកឡើងថា តំបន់ព្រំដែនកម្ពុជាជាប់នឹងប្រទេសឡាវ និងវៀតណាមញាំញីដោយភាពក្រីក្រ មិនសូវមានការអភិវឌ្ឍ ដូចជាខេត្តជាប់ព្រំដែនមួយចំនួនរបស់ប្រទេសឡាវ និងវៀតណាម។

ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៥ លើការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ សមាជិករដ្ឋសភារូបនេះ បានបញ្ជាក់ថា តំបន់ក្នុងខេត្តមួយចំនួនរបស់កម្ពុជា ដែលនៅជាប់ព្រំប្រទល់ប្រទេសឡាវ និងវៀតណាមនៅជួបបញ្ហាប្រឈមទៅលើការអភិវឌ្ឍមិនមានភាពស្មើគ្នា។ លោក សំ វុឌ្ឍី បានបន្តថា រាជរដ្ឋាភិបាល គួរពិនិត្យឡើងវិញនូវគម្រោងអាទិភាពចាំបាច់ដូចជា៖ កសាងនិងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ ការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍវប្បធម៌ កសិឧស្សាហកម្ម ទេសចរណ៍ ទីផ្សារកសិកម្ម សាលារៀន និងមន្ទីរពេទ្យជាដើម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍនៅក្នុងតំបន់នៃខេត្តមួយចំនួនរបស់កម្ពុជា ដែលនៅជាប់ព្រំដែនប្រទេសទាំងពីរនេះ តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង ដើម្បីជាប្រយោជន៍សម្រួលលំហូរសេដ្ឋកិច្ច ពាណិជ្ជកម្មដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ប្រទេសជាប់របងទាំងពីរនេះ។ លោកបញ្ជាក់ថា ក្រោយកម្ពុជាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ប្រទេសទាំង នឹងជួយឱ្យគម្លាតការអភិវឌ្ឍតំបន់ត្រីកោណ និងតំបន់ដទៃទៀតមានភាពប្រសើរឡើង។

រដ្ឋសភានៅព្រឹកមិញនេះ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដើម្បីជាប្រយោជន៍សម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការងារវិនិយោគនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលជាមធ្យោបាយមួយក្នុងការគម្លាតការអភិវឌ្ឍតំបន់ត្រីកោណ និងតំបន់ដទៃទៀត។

តំបន់ត្រីកោណអភិវឌ្ឍនៃប្រទេសទាំងបីមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី នៃប្រទេសកម្ពុជា។ ចំណែកឯប្រទេសឡាវ មានខេត្តចំប៉ាសាក់  អាតាពើ សេកុង សារាវ៉ាន់  ហើយសម្រាប់ប្រទេសវៀតណាមវិញ មានខេត្តកូនទុំ  ចាឡៃ  ប៊ិញផឹក ដាកឡាក់ និងដាកណង។

តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាម កាលពីឆ្នាំ១៩៩៩ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងវៀងច័ន្ទប្រទេសឡាវ ក្នុងគោលបំណងអភិវឌ្ឍន៍ផែនការមេស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គម ធនធាន សក្តានុពល ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការសម្រាប់សម្របសម្រួលការអភិវឌ្ឍន៍រួម និងដោយឡែករបស់ប្រទេសទាំងបី៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2187
សប្ដាហ៍នេះ : 10773
ខែនេះ : 44390
សរុប : 17838023