សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា




ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងមានសិទ្ឋិសេរីភាពគ្រប់យ៉ាងរួមទាំងសិទ្ឋិជ្រើសរើសជំនឿសាសនា និងសិទ្ឋិចូលរួមប្រាព្ឋពិធីបុណ្យទានដោយគ្មានការហាមឃាត់ឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា ដូចយើងដឹងស្រាប់ហើយ កម្ពុជាយើងចូលឆ្នាំ ក្នុងមួយឆ្នាំបីដង ហើយចូលឆ្នាំចិនក៏នឹងមកដល់ស្អែកនេះទៀត។ ក្រៅពីបុណ្យចូលឆ្នាំ ក៏មានបងប្អូនកូនក្មួយមួយចំនួនចូលរួមអបអរសាទរថ្ងៃបុណ្យគ្រីស្ទម៉ាស និងថ្ងៃនៃក្តីស្រឡាញ់ ដែលចំត្រូវថ្ងៃទី១៤ កុម្ភៈ នេះតែម្តង។ ពលរដ្ឋយើងមានសិទ្ឋិសេរីភាពគ្រប់យ៉ាងរួមទាំងសិទ្ឋិជ្រើសរើសជំនឿសាសនា និងសិទ្ឋិចូលរួមប្រាព្ឋពិធីបុណ្យទានដោយគ្មានការហាមឃាត់ឡើយ។ សូមជនរួមជាតិ និងកូនក្មួយយុវជន យុវតីដែលបានចូលរួមអបអរសាទរថ្ងៃនៃក្តីស្រឡាញ់ថ្ងៃនេះ ផ្តល់ជូនឪពុកម្តាយ ជីដូន ជីតា អុំ ពូមីង បងប្អូន ក្រុមគ្រួសារ ប្តីប្រពន្ឋ មិត្តភ័ក្តិ និងប្រទេសជាតិយើងឱ្យបានច្រើនបំផុត។ សុំកូនក្មួយកុំងាយប្រគល់ខ្លួនឱ្យបុរសណាទាំងអស់ ក្នុងថ្ងៃនេះ ចៀសវាងវិប្បដិសារីអស់មួយជីវិត។

សូមជនរួមជាតិ និងកូនក្មួយយុវជន បានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ នៅក្នុងថ្ងៃនេះគ្រប់ៗគ្នា។ សុំអរគុណជនរួមជាតិ និងកូនក្មួយដែលបានជូនពរខ្ញុំ និងភរិយា៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយបញ្ហាឱ្យបានភ្លាមៗ ទៅនឹងបណ្ដារោងចក្រដែលថៅកែរត់ចោល

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាន បើអត់ហ៊ុន សែន អត់មានន័យថាអាស៊ាននោះទេ

សម្ដេចតេជោថ្លៃងថា កូនស្រីរបស់សម្ដេចគ្មានជំនាញដើម្បីគ្រប់គ្រង មន្ទីរពេទ្យគន្ធបុប្ផា

ជប៉ុនផ្តល់ជំនួយជាង៧លានដុល្លារ សម្រាប់គាំទ្រការបោះឆ្នោតនៅកម្ពុជា

ឃុំខ្លួនបុរសខ្លួនបុរសពានព្រៃម្នាក់ ដាក់បង្កៃ ខ្សែលួស ដោតនិងអាំងវ័រទ័រប្រើ​អាគុយដើម្បីឆក់​យកសត្វ​ព្រៃ បណ្តាលឲ្យឆក់ស្លាប់អ្នកភូមិម្នាក់ និង របួស២នាក់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (2)

ឥទ្ធិពល “សេដ្ឋកិច្ចត្រាំ”ចំពោះចិនបន្ទាប់ពី ត្រាំ ចូលកាន់សេតវិមាន ១ ឆ្នាំ (1)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2185
សប្ដាហ៍នេះ : 10771
ខែនេះ : 44388
សរុប : 17838021